កាលបរិច្ឆេទ: ១០ មករា ២០២៤ / Author : Veng Thavong
កាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែធ្នូ កន្លងទៅនេះ នៅ «មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ» នាទីក្រុងភ្នំពេញ មានពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៦ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយនេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគទុននៅកម្ពុជា និងជាពិសេសដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ។
នៅក្នុងឱកាសនេះដែរ ក្រុមការងារផ្នែកទីផ្សាររបស់ក្រុមហ៊ុនខនហ្វីរេលបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីបង្ហាញផលិតផលរបស់យើង ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា ព្រឹត្តិការណ៍ជំនួបផ្គូផ្គងអាជីវកម្ម និងការប្រគុំតន្រ្តី៕
សូមចុចលើលីងខាងក្រោមដើម្បីចូលមើលវីដេអូស្តីពីពិព័រណ៍